MENU

កិច្ចប្រជុំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រ ៥ឆ្នំា

ព្រឹកថ្ងៃអង្គារ ១០ កើត ខែផល្គុន ឆ្នំាកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទីទី០៣​ ខែមីនា ឆ្នំា២០២០ ឯកឧត្តម ប៊ី ពិទូរ្យ ប្រធានមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ បានដឹកនំាកិច្ចប្រជុំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រ ៥ឆ្នំាសម្រាប់ ម.ម.ជ។ កិច្ចប្រជុំនេះ សម្របសម្រួលដោយលោក ឡេង ឆាយ ទីប្រឹក្សារបស់ PTB ។ កិច្ចប្រជុំផ្តោតលើការស្វែងយល់ពីសមាសធាតុសំខាន់ៗរបស់ផែនការយុទ្ធសាស្ត្រ និងដំណើរការរៀបចំបង្កើតផែនការនេះ ដែលមានរបៀបវារៈដូចខាងក្រោម៖

  1.  បើកអង្គប្រជុំដោយឯកប្រធាន ម.ម.ជ
  2.  រំលឹកចំណុចដែលបានពិភាក្សាលើកមុន
  3. ការវិភាគបរិបទ និងនិន្នាការទាក់ទងនឹងមាត្រាសាស្ត្រ
  4. ពិនិត្យឡើងវិញអំពីលទ្ធផលវិភាគស្ថានភាព
  5. កំណត់បញ្ហាយុទ្ធសាស្ត្រ សម្រាប់ ម.ម.ជ ដោះស្រាយ ៥ឆ្នំាខាងមុខ
  6. និត្យឡើងវិញអំពីទស្សនវិស័យ បេសកកម្ម គុណតម្លៃរបស់ ម.ម.ជ
  7. ការងារសម្រាប់ជំហានបន្ទាប់