Signing ceremony

 

ឯកឧត្តម ឈិន យី​ឈី (QIN YIZHI) អនុរដ្ឋមន្ត្រី ស្ថាប័នរដ្ឋ​សម្រាប់​ប្បញ្ញត្តិ​ទីផ្សារ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បន្ទាប់ពី​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​រួចមក នៅ​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ ២០១៩ បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជួន វន រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង លោកជំទាវ ពៅ វ​រល​ក្ម្ស​ណ៍ ប្រធាន​មជ្ឈមណ្ឌល​មាត្រា​សាស្ត្រ នៅ​អគារ​មជ្ឈមណ្ឌល​មាត្រា​សាស្ត្រ​ជាតិ​។​

​ឯកឧត្តម ជួន វន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនៈកិច្ច​របស់ ឯកឧត្តម ឈិន យី​ឈី (QIN YIZHI) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​សង្ឃឹមថា​ទស្សនៈកិច្ច​នេះ​នឹង​រួមចំណែក​ពង្រឹង​បន្ថែមទៀត នូវ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទាំងអស់​ដែល​ពាក់ព័ន្ធ​ទៅនឹង ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​។ ឯកឧត្តម ឈិន យី​ឈី (QIN YIZHI) ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម ជួន វន និង​លោកជំទាវ ពៅ វ​រល​ក្ម្ស​ណ៍ ដែល​បានទទួល​ជួប ពិភាក្សា​ការងារ និង​បាន​បញ្ជាក់ថា​គោលដៅ​នៃ​ទស្សនៈកិច្ច​នេះ​គឺ ផ្តោត​សំខាន់​លើ​ការពង្រឹង នៃ​ការទំនាក់ទំនង​លើ​វិស័យ​មាត្រា​សាស្ត្រ និង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេង​បន្ថែមទៀត ដែល​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​នៃ​ក្រសួង​ទាំងពីរ សំដៅ​រួមចំណែក​ធ្វើ​ឲ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន និង​កម្ពុជា កាន់តែ​មាន​ភាព​ស៊ីជម្រៅ និង​រីកចម្រើន​ថែមទៀត​ស្របតាម​បំណងប្រាថ្នា​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​។​